(ភ្នំពេញ)៖ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។
គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង៣ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង។
ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត។ ប្រភពពីផេកសម្ដេចធិបតី ហ៊ុនម៉ាណែត៖