(ឧត្ដរមានជ័យ)៖ ឈ្មួញជាច្រើននាក់បាននាំគ្នាប្រើរថយន្តសាំយ៉ុង សម្រាប់ជាមធ្យោបាយដឹកជញ្ជូន”ធ្យូង”ចេញពីភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ប្រទេសថៃ យ៉ាងគគ្រឹកគគ្រេងបំផុត! តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជារៀងរាល់យប់!។
ខណៈសមត្ថកិច្ច ដែលប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះ មិនត្រឹមតែមិនទប់ស្កាត់ប៉ុណ្ណោះទេ ដោយថែមទាំងសម្រួលនិងបើកបារ៉ាស់ឱ្យទៀតផង..!។
-នេះបើយោងតាមប្រភពច្បាស់ការណ៍ដែលផ្ដល់មកកាន់(ដើមរាំង)…។
-ករណីនេះលោក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានថ្លែងថា កន្លងមករូបលោកបានដាក់ផែនការ មិនអនុញ្ញាតឱ្យរថយន្តដឹក”ធ្យូង”ចេញទៅប្រទេសថៃឡើយ.!។
សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង) ដឹងថា ដើម្បីផ្គត់ផ្គង់ទីផ្សារ”ធ្យូង”នៅប្រទេសថៃ ទើបក្រុមឈ្មួញជាច្រើននាក់ បាននាំគ្នាប្រើរថយន្តសាំយ៉ុងកែច្នៃ សម្រាប់ដឹកជញ្ជូននិងប្រមូលទិញ”ធ្យូង”តាមបណ្ដា(ឡ)នានា…!។
រួចដឹកឆ្លងដែនទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ គ្មានឈប់ឈរ.រាល់យប់តែម្ដង។
ពោលគឺ សកម្មភាពទាំងនេះ បានកើតមានជាយូរខែ.ឆ្នាំមកហើយ រហូតក្លាយជាទម្លាប់ដ៏អាក្រក់ ដែលមិនអាចកែប្រែបាន..។
ជាហេតុនាំឱ្យពលរដ្ឋជាម្ចាស់ឡ”ធ្យូង”នីមួយៗ សម្រុកចូលកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីដឹកបញ្ចូលក្នុង ឡ ដុតឱ្យក្លាយជា”ធ្យូង”សម្រាប់លក់ឱ្យឈ្មួញជាប្រចាំខួបប្រាំងខួបវស្សា…!។
សេចក្ដីរាយការណ៍បន្តទៀតថា ក្នុង១យប់ៗ មានរថយន្តសាំយ៉ុង.ចាប់ពី១០ទៅ១៥គ្រឿង ដែលតែងតែដឹកជញ្ជូន”ធ្យូង”ឆ្លងដែនពីក្រុងសំរោង ចេញទៅប្រទេសថៃ ចន្លោះពីម៉ោង៧យប់.រហូតដល់ម៉ោង១២រំលងអាធ្រាត្រជាប្រចាំ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់.!។
ខណៈមន្ត្រីពាក់ព័ន្ធ ដែលមានភារៈកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះមិនទប់ស្កាត់ឡើយ ហើយថែមទាំង បើកបារ៉ាស់ឱ្យរថយន្តដឹក”ធ្យូង”ធ្វើចរាចរណ៍ចេញចូលឆ្លងព្រំដែន ទៅប្រទេសថៃ ដោយខុសច្បាប់.ផុតម៉ោងរដ្ឋបាលថែមទៀត.!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាង! នៅល្ងាចទី២៣.០១.២០២៥(ដើមរាំង)បានសុំការបំភ្លឺពីលោក ឯម បញ្ញារិទ្ធ ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ប៉ុន្តែទូរស័ព្ទ ចូលហើយ.លោកមិនទទួល..!។
-រីឯលោក ផាន់ វណ្ណៈ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក៏មិនអាចសុំការបំភ្លឺបានដែរ.ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួលដូចគ្នា..!។
-ចំណែកលោក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានថ្លែងថា រូបលោកបានដាក់ផែនការមិនឱ្យរថយន្តដឹក”ធ្យូង”ចេញទៅប្រទេសថៃនោះទេ។
-ចំពោះសំនួរថា តើសមត្ថកិច្ចរបស់លោក បានបើកបារ៉ាស់ឱ្យរថយន្តដឹក”ធ្យូង”មែនឬមិនមែន..?។
-ត្រង់ចំណុចនេះលោក ស្រេង ធារី ហាក់ឆ្លើយពង្វាងថា កន្លងមកខ្ញុំដាក់គោលការហើយ មិនឱ្យឡើងទៅថៃឡើយ។
ជុំវិញរឿងនេះមជ្ឈដ្ឋានអ្នកច្បាប់សង្ឃឹមថាៈ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រាកដជាចាត់វិធានការទប់ស្កាត់ នឹងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលបើកភ្លើងខៀវឱ្យឈ្មួញ ដឹកជញ្ជូន”ធ្យូង”ទៅប្រទេសថៃ នៅពេលយប់ តាមច្រកទ្វារព្រំដែនខាងលើមិនខានឡើយ..!។
ព្រោះថា សកម្មភាពទាំងនេះកំពុងបង្កភាពហិនហោចព្រៃឈើ ដោយសារ ពលរដ្ឋជាម្ចាស់ឡ”ធ្យូង”នីមួយៗ សម្រុកកាប់បំផ្លាញព្រៃឈើ យកមកដុតឱ្យក្លាយជា”ធ្យូង”ដើម្បីលក់ឱ្យឈ្មួញ សម្រាប់ផ្គត់ផ្គង់ទីផ្សារ”ធ្យូង”នៅឯក្រៅប្រទេស៕