(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌកំបូលបាន បើកប្រតិបត្តិការតាមបង្ក្រាបដោយចាប់ខ្លួនក្រុមជនដៃដល់៦នាក់ដែលបានធ្វើសកម្មភាពប្រើកាំបិតកាប់លើក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ដេរជិត៣០ថ្នេរ។
លោក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូលបានឱ្យងថា កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយអនុវត្តន៍តាមបទបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
កម្លាំងនគរបាលជំនាញខណ្ឌកំបូលបានបើកការស្រាវជ្រាវ តាមបង្ក្រាបនិងឆានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើកាំបិតប៉័ងតោកាប់បណ្តាលអោយរងរបួស) នៅតាមផ្លូវបេតុងក្នុងបុរី លឹមឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមលោក ហុង ពិសិដ្ឋ ជនសង្ស័យទាំង ០៦នាក់រួមមាន៖១.ឈ្មោះ ឈៀត សុវណ្ណពិទូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័នទី២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
ឈ្មោះ លឹម ឌីដូណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
ឈ្មោះ រុន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
ឈ្មោះ រុន មុនីនាដ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
ឈ្មោះ អាត កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៦.ឈ្មោះ ហ៊ន ស៊ុនធារិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោម៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) គ្មានសារធាតុញៀន និងដកហូតបានកាំបិតប៉័ងតោចំនួន៣ដើម។
ចំណែកជនរងគ្រោះឈ្មោះ ឡាង ហ៊ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះរបួសចំកែងដៃខាងស្ដាំ ០១កន្លែង ជង្គង់ខាងឆ្វេង ០១កន្លែង និងកំភួនដៃខាងឆ្វេងក្រោយ ០១កន្លែងរងរបួសថ្ងនត្រុវពេទ្យ ដេរសរុបចំនួន២៧ថ្នេរ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងអស់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី៕