បញ្ជូនខ្លួនស្ត្រីម្នាក់ទៅកាន់តុលាការពាក់ព័ន្ធ ករណីឆបោកលុយជិត១ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនស្រ្តីម្នាក់ហើយបញ្ជូនទៅតុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ខែមករាឆ្នាំ ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកលុយជិត១ម៉ឺនដុល្លារ។

កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៥ វេលាម៉ោង៨កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លននាំខ្លួនស្ត្រីម្នាក់ឈ្មោះយិន រម្នី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យឆ្មប មានទីលំនៅផ្ទះលេខ៤៥៩ ផ្លូវលេខ២០០៥ ភូមិប៉ប្រកខាងជើងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញពីបទឆបោកលុយជិត១ម៉ឺនដុល្លារ។ការចាប់ខ្លួនស្ត្រីជនសង្ស័យខាងលើនេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យឈ្មោះ យិន រម្នី ភេទស្រីអាយុ៣៧ឆ្នាំ ចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៥នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទឆបោកតាមបណ្តឹងរបស់មេធាវីតំណាងឈ្មោះយ៉ាង សភាវុធ ភេទប្រុស។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version