Update៖ ប្រជាជនប៉ាឡេស្ទីន ចាប់ផ្តើមត្រឡប់ទៅភាគខាងជើងតំបន់ហ្គាហ្សាវិញ ដែលជាផ្នែកមួយនៃបទឈប់បាញ់!

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅព្រឹកថ្ងៃចន្ទ(ទី២៧ខែមករា)បានចាប់ផ្តើមត្រឡប់ទៅតំបន់ Gaza Strip ភាគខាងជើងវិញ ដែលជាផ្នែកមួយនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានចូលជាធរមាននៅថ្ងៃទី 19 ខែមករា។

ប្រភពពីសារព័ត៌មានAnadolu។

យោងតាមសាក្សីនិងអ្នកឆ្លើយឆ្លងព័ត៌មាន Anadolu នៅលើដីបានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅភាគខាងជើងតំបន់ហ្គាហ្សា តាមរយៈផ្លូវ Al-Rashid ឆ្នេរសមុទ្រ នៅម៉ោង 7 ព្រឹកម៉ោងក្នុងស្រុក (0500GMT) ។ សកម្មជនប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ាឡេស្ទីនបានបង្ហោះវីដេអូនៃមនុស្សស្រែកច្រៀង និងអបអរសាទរ ខណៈពេលដែលត្រឡប់ទៅតំបន់របស់ពួកគេវិញ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បាននិយាយមុននេះថា ប្រជាជនអាចធ្វើដំណើរទៅកាន់ភាគខាងជើង Gaza ដោយថ្មើរជើង មិនមែនតាមរយៈយានជំនិះនោះទេ ឆ្លងកាត់តាមដងផ្លូវឆ្នេរសមុទ្រនៅម៉ោង 7 ព្រឹក។

ការិយាល័យបន្ថែមថា ប្រជាជនក៏អាចផ្លាស់ទីទៅភាគខាងជើង Gaza ពីភាគកណ្តាល និងភាគខាងត្បូង Gaza តាមរយៈយានជំនិះដែលមិនធ្វើដំណើរឆ្លងកាត់ផ្លូវ Salaheddin ភាគខាងកើត Gaza គិតត្រឹមម៉ោង 9 ព្រឹក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version