Update៖ អ៊ីស្រាអែល បាញ់ប្រហារលើរថយន្តមួយគ្រឿងនៅហ្គាហ្សា ដោយថារថយន្តនោះបំពានលើលក្ខខណ្ឌបទឈប់បាញ់!

យន្តហោះអ៊ីស្រាអែល បានបើការបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងនៅតំបន់ហ្គាហ្សា ដោយសាររថយន្តនោះបានបំពានលក្ខខណ្ឌបទឈប់បាញ់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

យោធាអ៊ីស្រាអែល (IDF) បានគូសបញ្ជាក់ថា រថយន្តមួយគ្រឿងនោះ កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ហួសពីផ្លូវត្រួតពិនិត្យដែលបានកំណត់ ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។
IDF បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាអ៊ីស្រាអែល ត្រូវបានត្រៀមសម្រាប់រាល់គ្រប់សេណារីយ៉ូទាំងអស់ ហើយថានឹងបន្តចាត់វិធានការចាំបាច់ណាមួយ ដើម្បីរារាំងការគំរាមកំហែងភ្លាមៗ ចំពោះទាហានខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version