កាលពីថ្ងៃចន្ទ(ទី១០កុម្ភៈ) លោកប្រធានាធិបតីអាមេរិក Donald Trump បានដំឡើងពន្ធ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ។
បើទោះបីជាមានការព្រមានពីអឺរ៉ុប និងចិនក៏ដោយ ក្នុងចំណាត់ការមួយដែលទំនងជានឹងផ្គាប់ចិត្តក្រុមហ៊ុនផលិតដែកថែបក្នុងស្រុក ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដូចជាកាណាដា និងម៉ិកស៊ិក៕