ជិៈម៉ូតូឌុបគ្នាដួលខ្ទាត ចូលក្រោមរថយន្ត កិនបែកលលាដ៍ក្បាលចេញខួរស្លាប់មួយរំពេច!

(ភ្នំពេញ)៖ នារីម្នាក់បានបែកក្បាលចេញខួរស្លាប់មួយរំពេច ខណៈជិៈម៉ូតូឌុបគ្នា តាមផ្លូវដួលខ្ទាតម្នាក់ចូលក្រោមរថយន្តត្រូវរថយន្តនោះបានកិនស្លាប់ភ្លាមៗ។
ហេតុការណ៍នោះបានកើតឡើងនៅ កាលពីវេលា នៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នារីដែលស្លាប់ខាងលើឈ្មោះ ហេង សារ៉ាត់អាយុ៣០ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយផ្នែកគណនេយ្យស្នាក់នៅបុរីសូនី មានស្រុកកំណើតនៅភូមិស្មន់មុនី ឃុំព្រៃផ្តៅ.ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា. មុនកើតហេតុ គេឃើញបុរសម្នាក់និងនារីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកHONDA ZOOMERX. ព៍ណខ្មៅផ្លាកលេខភ្នំពេញ1GI-0397  ជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើត.បានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកហើយក៏ បានដួលខ្ទាតនារីរងគ្រោះខាងលើចូលក្រោមកង់រថយន្ដហើយរថយន្តនោះកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗភ្លាមៗនោះអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះមកពិនិត្យវាស់វែងនិងឆែកកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបរនិងរថយន្តយកមកចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ។ ។ចំណែកសពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version