Update៖ អ៊ុយក្រែន យល់ព្រមដោះដូរទឹកដីជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាបញ្ចប់សង្រ្គាម!

កាលពីថ្ងៃអង្គារ(ទី១១ ខែកុម្ភៈ) ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងយល់ព្រមដោះដូរទឹកដីគ្នាជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាស្វែងរកសន្តិភាព។
ប្រភពពីសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី បាននិយាយថា «មានមតិលើកឡើងថា អឺរ៉ុបអាចផ្តល់ការធានាសន្តិសុខ ដោយពុំចាំបាច់មានសហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំបដិសេធជានិច្ច ចំពោះការលើកឡើងបែបនេះ ដ្បិតការធានាសន្តិសុខដោយគ្មានអាមេរិក មិនមែនជាការធានាសន្តិសុខពិតប្រាកដនោះទេ»។
លោក ហ្សេលេនស្គី បានបន្តថា រូបលោកនឹងស្នើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោះដូរទឹកដី ដែលអ៊ុយក្រែនដណ្តើមកាន់កាប់បាន នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ីកាលពី៦ខែមុន ប៉ុន្តែលោកមិនទាន់ច្បាស់ថា ទឹកដីអ៊ុយក្រែនមួយណា ដែលលោកនឹងស្នើជាថ្នូរត្រឡប់មកវិញនោះឡើយដោយសារទឹកដីទាំងអស់សុទ្ធតែសំខាន់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version