Update៖ លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំស៊ីរីថ្មីលោក al-Sharaa!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)បើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង។ប្រភពពីសារព័ត៌មាន Reuters។

រុស្ស៊ី គឺជាអ្នកគាំទ្រដ៏សំខាន់របស់អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដែលត្រូវបានផ្តួលរំលំដោយលោក Sharaa កាលពីខែធ្នូ។ រុស្ស៊ីសង្ឃឹមថានឹងអាចរក្សាសិទ្ធិប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version