ប៉ាឡេស្ទីនបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ទៀត កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ)អំឡុងពេលមានការប៉ះទង្គិចគ្នានៅក្នុងភូមិ Til ក្បែរ Nablus។
ប្រភពពីសារព័ត៌មានAnadolu។
អង្គការបាននិយាយថា ប្រុសម្នាក់ត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់ និងក្មេងប្រុសអាយុ17ឆ្នាំម្មាក់ទៅត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសស្មា។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Wafa បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បានទទួលរងនូវការថប់ដង្ហើមអំឡុងពេលការវាយឆ្មក់របស់កងកម្លាំងអ៊ីស្រាអែលលើភូមិនេះ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់រំសេវ និងកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក។
ដោយឡែក លោក Ameen Dossouqi សកម្មជន និងជាសមាជិកក្រុមប្រឹក្សាភូមិ Burqa បានប្រាប់ Anadolu ថា ទាហានអ៊ីស្រាអែលបានសម្រុកចូលវិហារឥស្លាមដ៏សំខាន់របស់ភូមិនេះ អំឡុងពេលអធិស្ឋានពេលរសៀល។
លោក Dossouqi បាននិយាយថា ទាហានបានឃាត់ខ្លួន និងសួរចម្លើយអ៊ីម៉ាមរបស់វិហារឥស្លាម ខណៈដែលគាត់កំពុងរៀបចំដើម្បីដឹកនាំការអធិស្ឋាន ។
លោកបានបន្ថែមថា គ្រាប់បែកដៃ និងគ្រាប់បែកផ្សែងត្រូវបានគប់នៅជិតវិហារឥស្លាម បណ្តាលឲ្យមនុស្សមួយចំនួនមានការថប់ដង្ហើម ដោយខ្លះត្រូវបានព្យាបាលនៅនឹងកន្លែង។
កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាង ហោចណាស់៥៥នាក់និងបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ភាគខាងជើងនៃតំបន់West Bankចាប់តាំងពីថ្ងៃទី២១ខែមករា។
ភាពតានតឹងបាននិងកំពុងកើនឡើងខ្ពស់នៅទូទាំងតំបន់ West Bank ដែលកាន់កាប់ដោយជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 916 នាក់ត្រូវបានសម្លាប់ និងជិត 7,000 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល និងអ្នកតាំងលំនៅខុសច្បាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម Gaza កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នេះបើយោងតាមក្រសួងសុខាភិបាល៕