ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាក្រុមហ៊ុនមេរបស់ Truth Social បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤០០.៩ លានដុល្លារសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤។ ខណៈតួរលេខនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងការខាតបង់ការពីឆ្នាំមុនត្រឹម ៥៨លានដុល្លារ។
ប្រភពពីសារព័ត៌មានCNBC។
ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្លាក់ចុះ ១% នៅក្នុងការជួញដូរចុងក្រោយនៅថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រតិបត្តិករនៃ Truth Social បានចេញផ្សាយលទ្ធផលឆ្នាំ ២០២៤ របស់ខ្លួន។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះ ១២% ផងដែរ សរុបទទួលបាន ៣.៦ លានដុល្លារ ធ្លាក់ចុះពី ៤.១ លានដុល្លារក្នុងឆ្នាំ២០២៣។
គួរជម្រាបថា ការខាតបង់របស់ក្រុមហ៊ុន Trump Media & Technology Group (TMTG) គឺដោយសារតែការបង់ថ្លៃសេវាផ្លូវច្បាប់ដែលទាក់ទងនឹងការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Digital World Acquisition Corp។ ក្រុមហ៊ុនបានរាយការណ៍ថា ការរាំងស្ទះនៅគណៈកម្មការមូលបត្រ (SEC) ដែលស្ថិតក្រោមយុគសម័យលោក Biden បានធ្វើឲ្យមានការចំណាយថ្លៃសេវាផ្លូវច្បាប់ខ្ពស់៕