(ភ្នំពេញ)៖ លោក ហឿង វឿន អធិការរងខណ្ឌសែនសុខ ដែលប្រើពាក្យសម្តីមិនសមរម្យដាក់ លោកបណ្ឌិតសភាចារ្យ សុខ ទូច រួមនិងលោក មាស ភារម្យ នគរបាលការិយាល័យតម្រួតបញ្ជាដែលរុញលោកបណ្ឌិត ត្រូវបានបញ្ឈរជើង។
-នេះបើយោងតាម លិខិតបង្គាប់ការរបស់ស្នងការរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៨.០២.២០២៥។
គួរម្លឹកថា រឿងហេតុខាងលើ បានកើតឡើង កាលពីយប់ទី១៧.០២.២០២៥ នៅខណ្ឌសែនសុច រាជធានីភ្នំពេញ ខណៈប៉ូលិសចរាចរណ៍ ស្ទាក់ឃាត់លោកបណ្ឌិត សុខ ទូច ដើម្បីវាស់ជាតិអាកុល រហូតកើតជាទំនាស់ និងធ្លាយវីដេអូ នៃសកម្មភាព ដែលប៉ូលិសបំពានលើលោកបណ្ឌិត៕