រដ្ឋមន្រ្តីថៃ ប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពុំបានស៉ំទោសភាគីថៃរឿងប្រាសាទតាមន្តធំ នោះទេ!

(ភ្នំពេញ)៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ។

ក្នុងនោះមានទាំង The Nation ដែលថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំនោះ ។
គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។
លោក Phumtham Wechayachai បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ។លោកបានបន្ថែមថារបាយការណ៍មួយចំនួនបានលើកឡើង មិនត្រឹមត្រូវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version