Update៖ លោកយ៉ាហ៊ូ គំរាមសងសឹកក្រុមហាម៉ាស់ ជុំវិញការប្រគល់ចំណាប់ខ្មាំងខុសច្បាប់!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រ(ទី២១ខែកុម្ភៈ)បានគំរាមសងសឹកលើក្រុមហាម៉ាស់ដោយចោទប្រកាន់ថា ក្រុមនេះបានប្រគល់សាកសពចំណាប់ខ្មាំងខុស។

ប្រភពពីសារព័ត៌មាន Reuters។

អ៊ីស្រាអែលអះអាងថា សាកសពដែលបានប្រគល់មកវិញ កាលពីថ្ងៃព្រហស្បតិ៍ មិនមែន ជារបស់អ្នកស្រី Bibas ដែលត្រូវបានចាប់ពង្រត់ ជាមួយកូនប្រុសពីរនាក់ គឺ Kfir និង Ariel អំឡុង ការវាយប្រហារកាលពីថ្ងៃទី ៧ តុលានោះទេ។
ទោះជាយ៉ាងណា មន្ត្រីហាម៉ាស់អះអាងថា បញ្ហានេះប្រសិនបើពិតមែន នេះក៏ដោយសារតែអដ្ឋិធាតុរបស់អ្នកស្រី Bibas ត្រូវបានលាយឡំ ជាមួយអដ្ឋិធាតុផ្សេងទៀត ក្រោយត្រូវកប់ក្នុងគំនរបាក់បែក ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្រុមហាម៉ាស់ ធ្លាប់បានអះអាងកាលពី ខែវិច្ឆិកាថា អ្នកស្រីនិងកូនៗ បានស្លាប់ ក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល។
លោក Netanyahu មិនបានបញ្ជាក់ពីវិធានការសងសឹកទេ ប៉ុន្តែបានថ្លែងថា យើង នឹងធានាថាក្រុមហាម៉ាស់បង់ថ្លៃពេញ។ ទន្ទឹមនឹងការព្រមានេះ អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការយោធានៅតំបន់ West Bank ក្រោយមានការផ្ទុះជាច្រើននៅជិតទីក្រុង Tel Aviv៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version