Update៖ ចារកម្មអ៊ុយក្រែន និយាយថាកូរ៉េខាងជើង កំពុងផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ី!

កាលពីថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ) ប្រធានចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយថា កូរ៉េខាងជើង កំពុងផ្គត់ផ្គង់គ្រាប់រំសេវ៥០% ដល់ប្រទេសរុស្ស៊ី។

ប្រភពពីសារព័ត៌មានReuters។

លោក Budanov លើកឡើងថាទីក្រុងព្យុងយ៉ាង ចាប់ផ្តើមផ្គត់ផ្គង់ទ្រង់ទ្រាយធំនូវប្រព័ន្ធកាំភ្លើងធំស្វ័យចល័ត ដែលមានកាណុងកាំភ្លើងទំហំ១៧០មីលីម៉ែត្រនិងប្រព័ន្ធ បាញ់គ្រាប់រ៉ុក្កែតទំហំ២៤០មីលីម៉ែត្រ ទៅកាន់ប្រទេសរុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version