កាលពីថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា រុស្ស៊ីបានបើកការវាយប្រហារដោយប្រើដ្រូនក្នុងលក្ខណៈទ្រង់ទ្រាយធំបំផុតមកលើអ៊ុយក្រែន។
ប្រភពពីសារព័ត៌មានReuters។
តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គម X លោក Zelenskiy បានថ្កោលទោសទង្វើនេះថា ជាភេរវកម្មពីលើអាកាសនិងបានអំពាវនាវឱ្យមានឯកភាពក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។
លោកបានបន្ថែមថា ជារៀងរាល់ថ្ងប្រជាជនរបស់យើងប្រឆាំងនឹងភេរវកម្មនៅលើអាកាស។
មេដឹកនាំរូបនេះ បញ្ជាក់ថា ចំនួនយន្តហោះដ្រូនដែលត្រូវបានរុស្ស៊ីបើកការវាយប្រហារលើកនេះ មានចំនួនរហូតដល់ ២៦៧គ្រឿង។
ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីមានការប្រើប្រាស់ដ្រូនអ៊ីរ៉ង់មកដោយធ្វើឡើងនៅមុនខួបលើកទីបីនៃសង្គ្រាមទ្រង់ទ្រាយធំ។
ទន្ទឹមគ្នានេះ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣៨គ្រឿងហើយ ១១៩ គ្រឿងទៀត បានបាត់ពីរ៉ាដាដោយសារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក៕