Update៖ ចិន ជំទាស់ទៅនឹងការគំរាមដាក់ពន្ធ១០ភាគរយបន្ថែមទៀតរបស់លោកត្រាំ!

កាលពីថ្ងៃសុក្រ(ទី២៨ ខែកុម្ភៈ) ទីក្រុងប៉េកាំងបានសម្តែងការជំទាស់ទៅនឹង ការគំរាមដាក់ពន្ធលើការនាំចូលរបស់ចិន ១០ភាគរយទៀត ពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបន្ទោសលើលំហូរចូលនៃថ្នាំ fentanyl ហើយសន្យាថានឹងសងសឹកដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

ប្រភពពីសារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ត្រាំ បានដាក់ឱសានវាទពន្ធគយ ២៥ភាគរយលើម៉ិកស៉ិក និងកាណាដា ជាមួយនិងការប្រកាសដាក់ពន្ធ ១០ភាគរយបន្ថែមទៀតលើចិន ដោយនិយាយថា នៅតែមានលំហូរថ្នាំ fentanyl មកពីប្រទេសទាំងនោះ ចូលក្នុងសហរដ្ឋអាមេរិក។ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថាចិនមានគោលនយោបាយប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយ ក្នុងពិភពលោកហើយពន្ធគយថ្មីនេះនឹងនាំមកនូវហានិភ័យដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version