ក្រសួងមហាផ្ទៃបាន ប្រកាសកាលពីថ្ងៃអាទិត្យ(ទី២ខែមីនា) ថាមនុស្សបីនាក់ បានរងរបួសក្នុងការបាញ់ប្រហារនៅផ្សារទំនើប មួយក្នុងតំបន់មូស្គូនៅប្រទេសរុស្ស៊ី។
ប្រភពពីសារព័ត៌មានAnadolu។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបាននិយាយថា ករណីនេះបានកើតឡើងនៅផ្សារទំនើប Krasny Kit (Red Whale) ក្នុងទីក្រុង Mytishchi ជាកន្លែងដែលបុគ្គលម្នាក់បានកើតមានជម្លោះជាមួយសន្តិសុខ។
ក្នុងពេលឈ្លោះប្រកែកគ្នាជនសង្ស័យបានបាញ់រះបណ្តាលឱ្យមនុស្ស៣នាក់រងរបួស។
អាជ្ញាធរបានជម្លៀសភ្ញៀវចេញពីផ្សារនេះខណៈក្រុមប៉ូលិសបានមកដល់កន្លែងកើត ហេតុ។
ទោះជាយ៉ាងណាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ៕