កសិករជាង២០គ្រួសារ ទាមទាររក្សាទុកដីមេទឹកផ្លូវទូក ជាសម្បត្តិរដ្ឋដដែល ខណៈអាជីវករគ្រឿងចក្រមួយចំនួនទៀត ក៏អះអាងរឿង ខាតលុយអស់រាប់សែនដុល្លារ!

(កណ្តាល)៖ ប្រជាកសិករបានសម្ដែងការព្រួយបារម្ភជាខ្លាំង! ក្រោយឃើញក្រុមហ៊ុន ដាក់គ្រឿងចក្រឈូសឆាយ{ដីមេទឹកទំនប់ផ្លូវទូក} ដោយពួកគាត់អះអាងថា ដីនេះជាមេទឹកសាធារណៈរបស់រដ្ឋ ដែលពួកគាត់តែងតែអាស្រ័យផល តកូនតចៅតាំងពីដូនតាមកម្ល៉េះ ហើយបើក្លាយជាកម្មសិទ្ធិឯកជនបែបនេះ តើឱ្យពួកខ្លួនសង្ឃឹមអ្វីទៀត…?។

ជាមួយគ្នានោះ អាជីវករដែលប្រកបមុខរបរគ្រឿងចក្រនិងដើរចាក់ដីតាមដីឡូត៍ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ម្នាក់ៗខាតអស់រាប់ម៉ឺនដុល្លារ ក្នុងការទិញលក់បន្តគ្នា.និងចំណាយដើមទុនវិនិយោគ ដើម្បីបានលិខិតជីកស្ដារ”មេទឹកផ្លូវទូក”។

អាជីវករលើកឡើងយ៉ាងដូច្នេះថា”ប្រាក់ក៏បង់ថង់ក៏ដាច់ ដីក៏មិនបានជីក.លុយក៏អស់ដែរ”។
ដោយសាររដ្ឋបាលខេត្តកណ្ដាល ជំនាន់ឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្តបានធ្វើសំណើជូនថ្នាក់ដឹកនាំ ដោយយក”ដីទំនប់ផ្លូវទូក”ទៅធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិក្រុមហ៊ុនឯកជនដ៏ធំមួយ.!!។
ជាហេតុនាំឱ្យភាគីក្រុមហ៊ុន ដែលទទួលបាន.ស.ជ.ណ.មានសិទ្ធិចាត់ចែងលើដីនោះ និងលែងឱ្យគ្រឿងចក្ររបស់ពួកគាត់ ជីកស្ដារ”មេទឹកផ្លូវទូក”ដូចការគ្រោងទុក…!។

បណ្ដាលឱ្យអាជីវករគ្រឿងចក្រមួយចំនួន រងការខាតបង់យ៉ាងធ្ងន់ធ្ងរអស់រាប់សែនដុល្លារ.!
ខណៈកសិករជាង២០គ្រួសារ ក៏ប្រឈម នឹងលែងមានទឹក សម្រាប់ស្រោចស្រពផលកសិកម្មដូចមុនៗ..!។

-ករណីនេះលោកមេឃុំថ្លែងថារូបលោកពុំបានដឹងទេ ពាក់ព័ន្ធការសិក្សាស្រាវជ្រាវ.អំពីផលប៉ះពាល់.មុនធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងការយក”ដីទំនប់ផ្លូវទូក”មកធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិក្រុមហ៊ុនឯកជន..!។

សូមបញ្ជាក់ថា”ដីទំនប់ផ្លូវទូក”ទំហំជិត៣៩ហិកតា ស្ថិតនៅភូមិក្រូចសើចនិងភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមនិងដីចំនួន៣កន្លែងទៀត ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល។
ត្រូវរាជរដ្ឋាភិបាល សម្រេចធ្វើ អនុបយោគ ឱ្យក្លាយជាកម្មសិទ្ធ{ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក}ជាថ្នូរនឹងការសាងសង់ ច្រាំងទន្លេ សួនច្បារក្រុងតាខ្មៅ វិមានឈ្នះ-ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងខេត្តកណ្តាល ដោយពន្ធប្រថាប់ត្រា និងពន្ធលើការសាងសង់ផ្សេងៗជាបន្ទុករបស់រដ្ឋ.!។
-នេះបើយោងតាម ស.ជ.ណ.លេខ១១៦ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រោយឃើញ.ស.ជ.ណ.បែបនេះ ស្រាប់តែអាជីវករគ្រឿងចក្រ ដែលពាក់ព័ន្ធបានថ្លែងហួសចិត្តថា ពួកខ្លួនបានរងការខាតបង់យ៉ាងច្រើន ដោយម្នាក់ៗអស់រាប់សែនដុល្លារ..!។
ដោយសារទិញលក់បន្តគ្នា និងចំណាយទុនវិនិយោគផ្សេងៗ ពាក់ព័ន្ធដីមេទឹកខាងលើ ដើម្បីមានសិទ្ធិជីកស្ដារ និងស៊ីញេដោយឯកឧត្ដម គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល!។

បើតាមអាជីវករគ្រឿងចក្រ.ការខាតបង់របស់ពួកខ្លួន មូលហេតុមកពីរដ្ឋបាលស្រុក.និងខេត្តកណ្ដាល នៅពេលនោះ! ពុំបានធ្វើការដោះស្រាយឱ្យដាច់ស្រេច ឬសិក្សាពីផលប៉ះពាល់ជាមុនសិន! ចាំធ្វើរបាយការណ៍ ទៅថ្នាក់ដឹកនាំ ដើម្បីសុំអនុបយោគតាមក្រោយ..!។

ផ្ទុយទៅវិញស្ងាត់ៗ ស្រាប់តែមាន.ស.ជ.ណ.ធ្វើអនុបយោគ
ដោយយក(ដីមេទឹកផ្លូវទូក)មកដោះដូរនិងប្រគល់ឱ្យក្លាយជាកម្មសិទ្ធិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក.យ៉ាងព្រងើយដូចគ្មានរឿងអ្វីសោះ.!។
ក្នុងនោះ ក្រោយទទួលបាន.ស.ជ.ណ.ពីរាជរដ្ឋាភិបាល{ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក}ក៏បានធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)និងបានលក់បន្ត ឱ្យក្រុមហ៊ុនមួយទៀតបាត់ទៅហើយ!!។

ជាក់ស្តែងគ្រឿងចក្រ ដែលបានឈូសឆាយរុញព្រៃក្នុងមេទឹកផ្លូវទូក កាលពីកន្លងទៅថ្មីៗនេះ គឺម្ចាស់ដីដែលទិញក្រោយនេះឯង!។
ពុំមែនជាគ្រឿងចក្ររបស់អាជីវករ ដែលចំណាយលុយវិនិយោគ ជីកស្ដារនោះឡើយ!!។

ជាមួយគ្នានេះ កសិករជាង២០គ្រួសារដែលមានដីនៅជុំវិញ”មេទឹកទំនប់ផ្លូវទូក”បានបញ្ជាក់ថា តាំងពីដូនតារហូតបច្ចុប្បន្ន ពួកគាត់តែងតែអាស្រ័យផលនៅ”ដីទំនប់ផ្លូវទូក”រហូតមក..!។
ដូចជា ការនេសាទជាលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាព..!។
-ការកាប់អុស ដើម្បីចម្អិនម្ហូបអាហារទទួលទានប្រចាំថ្ងៃ..!។
-ម្យ៉ាងទៀត ដីទំនប់ផ្លូវទូក ជាមេទឹកដ៏សំខាន់ សម្រាប់បូមស្រោចស្រព ផលកសិកម្មស្រូវ.ពោត.សណ្ដែក.បន្លែបង្ការ ដែលនៅជុំវិញ ដោយមិនអាចខ្វះបាន..!។

បើតាមពលរដ្ឋពួកខ្លួនមិនដឹងថា គេធ្វើអនុបយោគឬធ្វើអ្វីនោះទេ! សំខាន់ដីមេទឹកដែលធ្លាប់អាស្រ័យផល គឺដឹងតែបន្តអាស្រ័យផលរហូត! ហើយកន្លងមកពួកគាត់ មានតែស្នើឱ្យជីកស្ដារមេទឹក ឱ្យជ្រៅ ដើម្បីបានទឹកប្រើប្រាស់…!។

លុះថ្មីៗនេះពួកខ្លួន ឃើញក្រុមហ៊ុន ដាក់គ្រឿងចក្រឈូសឆាយ”ដីទំនប់ផ្លូវទូក”ទើបមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភជាខ្លាំង..!!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលទី០៦.០៣.២០២៥(ដើមរាំង) បានសុំការបំភ្លឺពីលោក សេង សានមេភូមិពុកឬស្សីលើ ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។

-រីឯលោក សួង គឹមហេង មេភូមិក្រូចសើច បានថ្លែងថា លោកពុំបានដឹងទេ ពាក់ព័ន្ធនិងការធ្វើរបាយការណ៍ស្នើសុំធ្វើអនុបយោគខាងលើ។

-ចំណែកលោក ញ៉េប ទាន់ មេឃុំពុកឬស្សីបានថ្លែងថាកន្លងមក”ដីទំនប់ផ្លូវទូក”ក្រោមការគ្រប់គ្រង របស់សហគមន៍កសិកម្ម និងធនធានទឹក…!។
ពោលគឺ រាល់នីតិវិធីក្នុងការស្នើសុំធ្វើអនុបយោគ គឺលោកពុំបានដឹងនោះទេព្រោះពុំបានចូលរួម។

លោក ញ៉េប ទាន់ បន្តថា ដីខាងលើគឺរដ្ឋបាលខេត្ត ជាអ្នកស្នើសុំធ្វើអនុបយោគ ឱ្យទៅក្រុមហ៊ុនឯកជន ដើម្បីបានប្រាក់ មកកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្ត.!។

បើតាមលោកមេឃុំ រឿង”ដីទំនប់ផ្លូវទូក” គឺផុតរដ្ឋបាលឃុំហើយ ប៉ុន្តែពលរដ្ឋមានសិទ្ធិអាស្រ័យផលទឹក…!។
ព្រោះក្នុងកិច្ចសន្យា.គឺបានកំណត់ថា ក្រុមហ៊ុន មិនអាចលុបមេទឹកបានទេ ប្រសិនបើពលរដ្ឋនៅត្រូវការទឹក.។
អញ្ចឹងបើក្រុមហ៊ុន ចង់លុបមេទឹក លុះត្រាតែ ប្រមូលទិញដីពីកសិករ ដែលនៅជុំវិញ ឱ្យអស់ជាមុនសិន.!!។

-លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងថា ដីត្រង់ចំណុចខាងលើគឺមាន.ស.ជ.ណ.ធ្វើអនុបយោគ ឱ្យក្រុមហ៊ុនឯកជន!។

-លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់(ដើមរាំង)ថា ករណីខាងលើ កើតមានតាំងពីរូបលោក ពុំទាន់ចូលកាន់តំណែងជាអភិបាលស្រុកម្ល៉េះ.!។

-លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានថ្លែងថាដីដែលបានធ្វើអនុបយោគហើយ គឺត្រូវអនុវត្តតាមហ្នឹងហើយ ចំពោះការអាស្រ័យផល និងតម្រូវការរបស់ពលរដ្ឋគឺគិតទៅតាមជាក់ស្ដែង។

-លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាលបានថ្លែងថា រឿងធ្វើរបាយការណ៍ ដើម្បីសុំធ្វើអនុបយោគនោះ គឺរូបលោកពុំបានដឹងទេ ដោយលោករុញឱ្យសួរទៅរដ្ឋបាលខេត្ត.!។

-លោក ស៊ី ជីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល និងជាអ្នកនាំពាក្យបានថ្លែងថា ចាំមើលលោកឆែកមើលសិន ព្រោះលោកមិនចាំឡើយ.!។

-ជុំវិញរឿងនេះឯកឧត្តម គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងប្រាប់(ដើមរាំង)នៅល្ងាចទី០៦.០៣.២០២៥ថា ពាក់ព័ន្ធ”ដីទំនប់ផ្លូវទូក”គឺធ្វើទៅតាមនីតិវិធីផ្លូវច្បាប់អស់ហើយ ពុំមែនធ្វើតាមអារម្មណ៍នោះទេ..!។

យ៉ាងណាក៏ដោយតាមរយៈ(ដើមរាំង) ប្រជាពលរដ្ឋ រួមនិងអាជីវករគ្រឿងចក្រ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយពួកគាត់មានសូមណូមពរចំនួន២ចំណុច៖
១៖ សុំឱ្យចាត់វិធានការស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការធ្វើរបាយការណ៍ ដើម្បីស្នើសុំ.ស.ជ.ណ.សម្រាប់ធ្វើអនុបយោគដីត្រង់ចំណុចខាងលើ ដោយពុំបានសិក្សាពីផលប៉ះពាល់ជាមុន! បណ្ដាលឱ្យពួកខ្លួន ត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ.!!។

២៖ ស្នើសុំរក្សា”ដីទំនប់ផ្លូវទូក”ទុកជាសម្បត្តិរដ្ឋដដែល និងសុំឱ្យជីកស្ដារឱ្យជ្រៅ ដើម្បីបានទឹកកាន់តែច្រើន សម្រាប់បង្កបង្កើនផលកសិកម្ម!!៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version