Update៖ អាមេរិក នឹងមិនការពារសមាជិក NATOនោះទេ ប្រសិនបើពួកគេមិនចំណាយលុយលើវិស័យការពារជាតិរបស់ពួកគេ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៦ ខែមីនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញឆន្ទៈរបស់លោកនឹងមិនការពារសម្ព័ន្ធមិត្ត NATO។ដោយលោកនិយាយថានឹងមិនការពារពួកគេនោះទេ ប្រសិនបើពួកគេមិនចាយលុយឱ្យបានគ្រប់គ្រាន់លើវិស័យការពារជាតិរបស់ខ្លួនឯង។
ប្រភពពីសារព័ត៌មាន Reuters។

លោកត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន និងបន្ទាប់ពីបណ្ដាមេដឹកនាំអឺរ៉ុប គាំទ្រដល់ផែនការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ហើយសន្យាបន្ត ផ្ដល់គាំទ្រដល់អ៊ុយក្រែន។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេមិនចាយលុយ ខ្ញុំនឹងមិនការពារពួកគេឡើយ។ ពិតណាស់ ខ្ញុំនឹងមិនការពារពួកគេទេ»។ លោក ត្រាំ បានបន្ថែមថាលោកធ្លាប់បញ្ចេញ ទស្សនៈបែបនេះអស់ជាច្រើនឆ្នាំ និងបានចែករំលែកវាជាមួយសម្ព័ន្ធមិត្ត NATO អំឡុងអាណត្តិទី១ជាប្រធានាធិបតីរបស់លោក ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ តាមលោក ត្រាំ កិច្ចប្រឹងប្រែងរបស់លោកបានជំរុញឱ្យ បណ្ដាប្រទេសជាសមាជិក NATO បង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ប៉ុន្តែបច្ចុប្បន្ននៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលនេះតម្រូវឱ្យពួកគេត្រូវបង្កើនការចំណាយបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version