រុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសស៊ីរី ដែលការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខស៊ីរីនិងក្រុមប្រដាប់អាវុធរបប Bashar Assad បានផ្ទុះឡើងនៅក្នុងខេត្ត Latakia និង Tartus ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។
ប្រភពពីសារព័ត៌មានAnadolu។
បម្រាមគោចរ ត្រូវបានដាក់នៅក្នុងទីក្រុងធំៗមួយចំនួនរួមទាំងមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ដែលរងផលប៉ះពាល់។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានជំរុញឱ្យមេដឹកនាំស៊ីរីដ៏មានឥទ្ធិពលទាំងអស់ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការបង្ហូរឈាម និងទប់ស្កាត់ការស្លាប់ជនស៊ីវិលបន្ថែមទៀត។
លោក Zakharova បាននិយាយថា “នៅក្នុងលក្ខខណ្ឌដ៏លំបាកនៃសម័អន្តរកាលរបស់ប្រទេសស៊ីរី ការរក្សាឯកភាពជាតិ ការធានាសន្តិសុខសម្រាប់ប្រជាពលរដ្ឋ និងការលើកកម្ពស់សិទ្ធិស្របច្បាប់របស់ពួកគេ ដោយមិនគិតពីសាវតាជនជាតិ ឬសាសនារបស់ពួកគេឲគឺជាសារៈសំខាន់បំផុត” ។
ទីក្រុងមូស្គូបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោយបានអំពាវនាវឱ្យប្រទេសទាំងអស់ដែលមានឥទ្ធិពលនៅក្នុងតំបន់ រួមចំណែកក្នុងការកាត់បន្ថយការកើនឡើង។
រុស្ស៊ីក៏បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយដៃគូអន្តរជាតិដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព៕