មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាននិយាយថាខ្លួននឹងរៀបចំការបោះឆ្នោតនៅខែធ្នូ ឬខែមករាខាងមុខ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសបេឡារុស្ស។
ប្រភពពីសារព័ត៌មានAnadolu។
ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ួង ហ្លេង Min Aung Hlaing បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃសុក្រក្នុងរដ្ឋធានី Minsk ជាមួយលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្សថា “យើងគ្រោងនឹងរៀបចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ 2025 ឬឆាប់បំផុតនៅខែមករា ឆ្នាំ 2026” ។
លោកបានមានប្រសាសន៍ថាគណបក្សនយោបាយចំនួន 53 បានបញ្ជូនបញ្ជីរបស់ពួកគេរួចហើយដើម្បីចូលរួមក្នុងការបោះឆ្នោតដោយបន្ថែមថារដ្ឋនឹងអញ្ជើញក្រុមសង្កេតការណ៍មកពីប្រទេសបេឡារុស្សដើម្បីមើលដំណើរការនេះ។
គួរជម្រាបថា របបយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ 2021 ពីរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី Aung San Suu Kyi៕