Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅប្រទេសម៉ាសេដូនៀ បានកើនដល់៥៩នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅក្រុង Kocani ភាគខាងកើតនៃប្រទេសម៉ាសេដូនៀ បានកើនឡើងដល់៥៩នាក់ហើយ និង១៥៥ នាក់ផ្សេងទៀតបានរងរបួស។

ប្រភពពីសារព័ត៌មានAANews។

ភ្លើងបានឆាបឆេះកាលពីយប់ថ្ងៃសៅរ៍ នៅឯកន្លែងមានមនុស្សកកកុញដែលស្ថិតនៅចម្ងាយប្រហែល100 គីឡូម៉ែត្រ (62 ម៉ាយ) ពីរដ្ឋធានីSkopje។ អាជ្ញាធរបាននិយាយថាអ្នករងរបួសចំនួន២២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ របាយការណ៍ដំបូងបានបង្ហាញថា មនុស្ស 500 នាក់នៅខាងក្នុងក្លឹបរាត្រីនៅពេលភ្លើងឆេះ បើទោះបីជាមានសំបុត្រត្រឹមតែ 250 នាក់ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកPance Toshkovski បាននិយាយថា មនុស្សម្នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។

លោកបានបន្តថា ៖តាមព័ត៌មានបឋមអគ្គិភ័យ បានកើតឡើងដោយសារមានផ្កាភ្លើង ពីឧបករណ៍pyrotechnicដោយបន្ថែមថាការស៊ើបអង្កេតកំពុងដំណើរការ ។

ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងជាច្រើន ជាពិសេសនៅទីក្រុង Skopje ដើម្បីព្យាបាល។

ជាមួយគ្នានោះ រដ្ឋាភិបាលនៃប្រទេសម៉ាសេដូនខាងជើងបានប្រកាសពីការកាន់ ទុក្ខ ជាតិរយៈពេលប្រាំពីរថ្ងៃដោយចាប់ផ្តើម ពី ថ្ងៃចន្ទ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version