Update៖ លោក ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង២០០នាក់ចេញពីអាមេរិក!

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីអាមេរិក ទៅកាន់ពន្ធនាគារដ៏ធំមួយក្នុងប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។

ប្រភពពីសារព័ត៌មាន Reuters។

សេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាវាមិនមែនជាការមិនស្ដាប់បង្គាប់តុលាការនោះទេ តែព្រមពេលជាមួយគ្នា បានអះអាងថាខ្លួនមានសិទ្ធិមិនអើពើនឹងសាលក្រមរបស់ចៅក្រមម្នាក់។ចៅក្រមតែម្នាក់គត់ នៅក្នុងទីក្រុងមួយមិនអាចបញ្ជា ឬបង្វែរការហោះហើររបស់យន្ដហោះមួយគ្រឿងដែលដឹកពេញទៅដោយពួកភេរវករអេលៀនបរទេស ដែលត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក បាននោះទេ។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version