Update៖ អាមេរិក វាយប្រហារតាមអាកាសលើអគារលំនៅដ្ឋានមួយកន្លែងនៅប្រទេសយេម៉ែន!

ក្រុម Houthiបាននិយាយថាសហរដ្ឋអាមេរិកបានវាយប្រហារលើអគារលំនៅដ្ឋានមួយនៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែនកាលពីយប់ថ្ងៃអាទិត្យ(ទី២៣ខែមីនា)ចំពេលមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់។

ប្រភពពីសារព័ត៌មានAljazeera។

ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយ Houthi បានរាយការណ៍ថា មនុស្សជាច្រើននាក់បានស្លាប់និងរងរបួសនៅក្នុងការវាយប្រហារដែលសំដៅទៅលើសង្កាត់ Asr នៃស្រុក Maeen ក្នុងទីក្រុង Sanaa ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យន្តហោះចម្បាំងអាមេរិកក៏បានបើកការវាយប្រហារតាមអាកាសនៅ Al Hudaydah ភាគខាងលិចប្រទេសយេម៉ែន ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយទាក់ទងនឹងការរងរបួសនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version