Update៖ បារាំង ប្រកាសផ្ដល់ជំនួយយោធា ២.១៥ពាន់លានដុល្លារដល់អ៊ុយក្រែន! 

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃពុធ(ទី២៦ ខែមីនា)បានប្រកាសថាបារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម២ពាន់លានអឺរ៉ូ(២.១៥ពាន់លានដុល្លារ)សម្រាប់ អ៊ុយក្រែន ខណៈចោទរុស្ស៊ីថាកំពុងព្យាយាមកែប្រែ និសរសេរកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។

ប្រភពពីសារព័ត៌មាន Reuters។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះនាឱកាសស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងប៉ារីស។ លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះ ពីការផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន»។
លោក ម៉ាក្រុង បានបន្ថែមថា “មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក និងដ្រូន នឹងត្រូវបានបញ្ចូលនៅក្រោមកញ្ចប់ ជំនួយយោធាថ្មីដែលបារាំងនឹងផ្ដល់ទៅឱ្យអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ យន្ដហោះចម្បាំង Mirage បន្ថែមក៏នឹងត្រូវបានផ្ដល់ឱ្យផងដែរ”។

គួរបញ្ជាក់ថា លោក ម៉ាក្រុង និងលោក ហ្សេលេនស្គី បានជួបគ្នានៅមុនចូលរួមកិច្ចប្រជុំកំពូលមួយដែលមានមេដឹកនាំមកពី៣០ប្រទេសចូលរួម នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ដែលនឹងផ្តោតលើការជំរុញ ការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន បទឈបបាញ់ និងអនាគតតួនាទីរបស់អឺរ៉ុប ក្នុងការកំញើញរុស្ស៉ីកុំឱ្យបើកការវាយប្រហារជាថ្មីលើអ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version