Update៖ បុរសជនជាតិសិង្ហបុរីម្នាក់ បានជាប់សង្ស័យ ករណីឃាតកម្មសម្លាប់សង្សានៅទីក្រុងបាងកក!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍(ទី២៧ ខែមីនា)ថា ប៉ូលិសថៃកំពុងស្វែងរកបុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីប្រទះឃើញស្រ្តីជាសង្សា ត្រូវបានស្លាប់ក្នុងបន្ទប់នៅឯទីក្រុងបាងកក។
ប្រភពពីសារព័ត៌មាន CNA។

កាសែត Bangkok Post រាយការណ៍ថា ស្រ្តីពីរនាក់បានប្រាប់ប៉ូលិសប៉ុស្តិ៍ Thong Lor កាលពីថ្ងៃពុធសប្តាហ៍នេះថា ពួកគេបានបាត់ទំនាក់ទំនងជាមួយស្រ្តីរងគ្រោះ អាយុ ៣០ឆ្នាំ ដែលត្រូវជាមិត្តភក្តិពួកគេ តាំងពីថ្ងៃចន្ទមកម្ល៉េះ។ ស្រ្តីរងគ្រោះមានសង្សារជាជនជាតិសិង្ហបុរី អាយុ ៣២ឆ្នាំ។ តាម សារព័ត៌មាន Khaosod English នៅថ្ងៃដដែលនោះ ប៉ូលិស បានចុះទៅអគារមួយនៅផ្លូវ Sukhumvit Soi 39 សង្កាត់ Watthana រួចប្រទះឃើញសាកសពស្រ្តីរូបនោះនៅក្នុងបន្ទប់ទឹកដែលត្រូវបានរុំដោយកម្រាលពូកនិងភួយ។
វីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញឱ្យឃើញគូស្នេហ៍ទាំងពីរនៅ ក្នុងជណ្ដើរយន្តកាលពីល្ងាចថ្ងៃអាទិត្យមុនពេលចាកចេញពីអគារ។ នៅយប់ថ្ងៃដដែលគេឃើញបុរសជនជាតិសិង្ហបុរីរូបនោះជូនស្រ្តីរងគ្រោះត្រឡប់មកបន្ទប់វិញ។ ក្រោយមកប្រហែលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃចន្ទបុរសរូបនោះបានឡើងជណ្តើរយន្តទៅបន្ទប់ខ្លួនឯងរួចចាកចេញពីបន្ទប់ជាមួយនិងវ៉ាលីនៅរសៀលថ្ងៃអង្គារហើយឡើងជិះ រថយន្ត Mercedesពណ៌ខ្មៅចេញទៅបាត់។
ប៉ូលិសរកឃើញថារថយន្តនោះមានចុះបញ្ជីឈ្មោះនៅទីក្រុងបាងកកដោយបុរសជនជាតិថៃម្នាក់ដែលបានស្លាប់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version