Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៧០០នាក់និងបាត់ខ្លួនជាង ៣០០នាក់!

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បណ្ដាលឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់១.៧០០នាក់ ។
ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាម ចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាថា មនុស្សចំនួន ៣.៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។
ខណៈឥណ្ឌា ចិន ថៃ ស្ថិតក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដែលបានបញ្ជូនសម្ភារៈ និងក្រុមសង្គ្រោះ រួមជាមួយនិងជំនួយ ក៏ដូចជាបុគ្គលិកមកពីម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី។

ប៉ុន្តែអ្នកស្រុក នៅក្នុងទីក្រុង Mandalay និង Sagaing បានឱ្យដឹងថា ជំនួយអន្តរជាតិមិនទាន់បានទៅដល់នោះទេ ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះខាតស្បៀងអាហារ អគ្គិសនី និងទឹកធ្ងន់ធ្ងរ។

ការរញ្ជួយដីដ៏អាក្រក់កម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាកម្រិតដ៏ខ្លាំងក្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ។
ដែលបានវាយលុកប្រទេសក្នុងតំបន់អាស៊ានមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version