Update៖ អន្តរជាតិកំពុងស្វែងរកថវិកាជាង១០០លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងគ្រោះរញ្ជួយដី!

សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC បានបើកការអំពាវនាវជាបន្ទាន់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះ ដោយសាររញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។

ប្រភពពីសារព័ត៌មាន AFP ។

សេចក្តីអំពាវនាវ បានលើកឡើងដូច្នេះថា ដើម្បីបង្កើនការគាំទ្រ IFRC ចាប់ផ្តើមការអំពាវនាវជាបន្ទាន់រកថវិកា ១១៥លានដុល្លារដើម្បីជួយដល់មនុស្ស ១០០ ០០០នាក់ ឬ ២០ ០០០គ្រួសារ ជាមួយនិងការសង្គ្រោះអាយុជីវិត ការផ្តល់ជំនួយសង្គ្រោះ ក្នុងរយៈពេល ២៤ខែខាងមុខ។

គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃសុក្រ នៅប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ១.៧០០នាក់ របួសចំនួន ៣.៤០០នាក់ និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។
សមាគមកាកបាទក្រហម មីយ៉ាន់ម៉ា បានប្រមូលផ្តុំអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមកិច្ចខិតខំប្រឹងប្រែងស្វែងរក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version