(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្ដេចធិបតី បានណែនាំដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ត្រូវពិនិត្យឱ្យបានម៉ត់ចត់លើការរៀបចំសំណង់ ជាពិសេសសំណង់ខ្ពស់ ដោយគិតគូរទៅលើគុណភាពនៃសំណង់។ ក្រៅពីនេះ ត្រូវពិនិត្យមើលអគារចាស់ៗនៅក្នុងទីក្រុងហើយចុះដោះស្រាយកុំឱ្យមានបញ្ហាកើតឡើង ខណៈប្រទេសក្នុងតំបន់កំពុងរងគ្រោះព្រោះរញ្ជួយដី។
សម្ដេចធិបតី ក៏បានកោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរួចរាល់ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ខណៈតាមការប៉ាន់ប្រមាណពលរដ្ឋ អាចចំណេញថវិកាជាង១,៤លានដុល្លារ សម្រាប់ការធ្វើបុណ្យទាន តាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃនេះ៕