Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣.៦៤៥នាក់!

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីខែមុននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់3,645 នាក់ ខណៈដែលប្រទេសនានាបានបញ្ជូនជំនួយមនុស្សធម៌ថ្មីៗកាលពីថ្ងៃអង្គារ(ទី៨ខែមេសា)។
ប្រភពពីសារព័ត៌មានAljazeera។
ការរញ្ជួយដីកាលពីថ្ងៃទី 28 ខែមីនាក៏បានធ្វើឱ្យមនុស្ស 5,017 នាក់បានរងរបួសនិង 148 នាក់ទៀតកំពុងបាត់ខ្លួនគិតត្រឹមថ្ងៃអង្គារនេះបើយោងតាមសារព័ត៌មានស៊ីនហួ។
ជំនួយមនុស្សធម៌ រួមទាំងបុគ្គលិកពេទ្យ និងជំនួយសម្ភារៈ ដែលផ្ញើដោយប្រទេសជប៉ុន ម៉ាឡេស៊ី និងបេឡារុស្ស ត្រូវបានទទួលនៅអាកាសយានដ្ឋាន Nay Pyi Taw Tatmadaw កាលពីថ្ងៃអង្គារ នេះបើយោងតាមកាសែតរដ្ឋ Global New Light of Myanmar ។
ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារកប់ពពកមួយកន្លែង ដោយសារតែការរញ្ជួយដីក្នុងប្រទេសថៃ បានកើនឡើងដល់ ២១នាក់ ហើយ ៧៣នាក់នៅតែបាត់ខ្លួន នេះបើយោងតាមសារព័ត៌មាន Bangkok Post ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version