Update៖ កូរ៉េខាងត្បូង ប្រើឧទ្ធម្ភាគចក្រទប់ស្កាត់ភ្លើងឆេះព្រៃនៅព្រំដែនជាមួយកូរ៉េខាងជើង!

នៅថ្ងៃសុក្រ (ទី១១ ខែមេសា) យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាទីតាំងខណ្ឌចែកជាមួយកូរ៉េខាងជើង។

ប្រភពពីសារព័ត៌មាន Reuters។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មូលហេតុនៃភ្លើងឆេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅតំបន់ Goseong ខេត្ត Gangwon ក្នុងតំបន់គ្មានយោធានោះ មិនទាន់ដឹងនៅឡើយទេ។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាឧទ្ធម្ភាគចក្រពន្លត់ចំនួនពីរគ្រឿងមកពីភ្នាក់ងារព្រៃឈើកូរ៉េ ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះព្រៃ។ មិនមានរបាយការណ៍អំពីការខូចខាតដល់បុគ្គលិកឬហេដ្ឋារចនាសម្ព័ន្ធនៅខាងកូរ៉េខាងត្បូងនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version