ក្នុងពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តក្រចេះ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថានៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីតភ្ជាប់នៅទូទាំងប្រទេស។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាមនៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២៥។
សម្ដេចធិបតីក៏បានអំពាវនាវសូមកុំបន្ទោសរដ្ឋាភិបាលថា ធ្វើផ្លូវច្រើនដែលនាំឱ្យអ្នកបើកបរវង្វេងផ្លូវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version