អគ្គិភ័យឆាបឆេះអូប័រ២គ្រឿង បណ្តាលឱ្យរបួសមនុស្ស៣នាក់ នៅក្រុងកំពត!

យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ និងអូប័រចំនួន២គ្រឿង ត្រូវបានបំផ្លាញ ដោយសារតែអគ្គិភ័យ

ឆាបឆេះ កាលពីថ្ងៃអាទិត្យ(ទី១៣ ខែមេសា នៅវេលាម៉ោង៤រសៀល ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមេសានេះថា ករណីអគ្គិភ័យឆាបឆេះនេះ បានកើតឡើងនៅចំណុចភោជនីយដ្ឋាន ហេងរស្មី ដែល ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជនរងគ្រោះទាំង៣នាក់នោះរួមមានឈ្មោះ យូ សុះ អាយុ៤០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កណ្តាល ក្រុងកំពត, ឈ្មោះ ជិន រត្ន័ធី អាយុ៣៥ ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត និងឈ្មោះ ផន ភក្តី អាយុ២៩ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

មូលហេតុ ដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ គឺដោយសារតែជាងជួសជុលម៉ាស៊ីនបូមសាំងដោះយកមកសំអាតរ៉េសាវ័រ ហើយក៏បណ្តាលឱ្យ មានការឆាបឆេះកើតឡើង។

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញ ប្រតិបត្តិការ ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង។
អគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង ៧និង១៥ នាទីយប់ នាថ្ងៃដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version