(បាត់ដំបង)៖ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ។
ដែលបានមកទស្សនាកម្សាន្ត តាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។
មានចំនួនសរុប ៦៦២.៣៣៥ នាក់ កើនឡើង ២៧.៥៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។
ក្នុងនោះភ្ញៀវទេសចរជាតិ ៦៦១,៣៧៨ នាក់ កើនឡើង ២៧.៥៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤និងភ្ញៀវទេសចរអន្តរជាតិ ៩៥៧ នាក់ កើនឡើង៤.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
ក្នុងនោះភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម សរុប២០១,៧៣៦ នាក់
ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង សរុបដល់ទៅ៤៦០,៥៩៩ នាក់៕