Update៖ អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរប្រមាថ!

(កណ្តាល)៖ បន្ទាប់ពី”ដើមរាំង”ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានចោទប្រកាន់មកលើ”ដើមរាំង”ថា{យកលុយពីអ្នកបើក(បនល្បែង)ក្នុងចម្ការស្វាយនៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន២៥ម៉ឺនរៀលហើយ ចុះផ្សាយគេទៀត}។

ឥឡូវៈអង្គភាពនៃគេហទំព័រ”ដើមរាំង” ប្រកាសប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទ៖ ញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ.បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថ ហើយបណ្ដឹងនេះ នឹងធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំខ្មែររួច..!។

-សេចក្ដីរាយការណ៍បានឱ្យដឹងថា លោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋមានក្របខ័ណ្ឌក្រសួងការពារជាតិ បច្ចុប្បន្ន នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

-ទាក់ទិនរឿងនេះ កាលពីថ្ងៃទី១៥.០៤.២០២៥ លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋបានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយចូលខមិន វាយប្រហារខុសការពិត ក្នុងផេកផ្លូវការរបស់សារព័ត៌មាន”ដើមរាំង”ថា(ថោកទាបយកលុយពីគេ២៥ម៉ឺនហើយផុសទៀត)។
បន្ថែមពីនេះ លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ ក៏បានខមិនជាសំណេរវាយប្រហារមកលើ”ដើមរាំង”ដោយគ្មានមូលដ្ឋានជាបន្តបន្ទាប់ទៀតផង..!។

ជាមួយគ្នានេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រដើមរាំង បានចាត់ទុកទង្វើរបស់លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ ខាងលើថា ជាចេតនាទុច្ចរិត.ជេរប្រមាថ.បរិហារកេរ្តិ៍.ញុះញង់លាបពណ៌ ធ្វើឱ្យមហាជនទូទៅ អស់ជំនឿលើសារព័ត៌មាន”ដើមរាំង”ក៏ដូចជាស្ថាប័នព័ត៌មានទាំងមូលនៅកម្ពុជា..!។

លោក ចាន់ ថន អះអាងថា ខ្ញុំបានហៅនិងសួរនាំសហការី”ដើមរាំង”អស់ហើយ គឺគ្មាននរណាម្នាក់ទៅយកលុយពីម្ចាស់ទីតាំង(បនល្បែង)នៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ចំនួន២៥ម៉ឺនរៀលនោះឡើយ!។
ហេតុនេះការចោទប្រកាន់និងប្រមាថពីសំណាក់លោក តាំង ពិសិដ្ឋ មកលើដើមរាំង គឺមិនអាចទទួលយកបានឡើយ!!។

ពាក់ព័ន្ធរឿងរ៉ាវខាងលើលោក អាំ ធូ អធិការស្រុកលើកដែក បានថ្លែងទួលស្គាល់ថា ពិតជាមានករណីលួចលេងល្បែង ត្រង់ចំណុចកោះកន្ធាយ ប្រាកដមែន!។
ប៉ុន្តែដោយសារ ការផ្សព្វផ្សាយជំហានដំបូងខុសទីតាំង ធ្វើឱ្យការបង្ក្រាបមានការយឺតយ៉ាវខកពេល ជាហេតុនាំឱ្យអ្នកលេងល្បែងនៅកោះកន្ធាយ រត់អស់.!។

-ចំពោះសំណួររឿង កោះហៅលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ចូលបំភ្លឺនោះយ៉ាងម៉េចវិញ..?។
-ត្រង់ចំណុចនេះលោក អាំ ធូ បានឆ្លើយថា ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច គឺត្រូវធ្វើការស្រាវជ្រាវនិងសួរនាំ ប៉ុន្តែមិនទាន់មានវិធានការអ្វីទេ ព្រោះពុំទាន់មានពាក្យបណ្ដឹងជាផ្លូវការ.!។

-ទោះជាយ៉ាងណាក្តី ពលរដ្ឋក្នុងមូលដ្ឋាន សុំស្នើយ៉ាងទទូចដល់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក.លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល.ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាចាត់វិធានការលើឈ្មោះ”ម៉េង”ទូរស័ព្ទលេខ៖ 081777087 ដែលជាអ្នកបើកល្បែងនិងផ្ដល់ទីតាំងបើកល្បែងនិងបក្ខពួក កុំមានការយោគយល់ឱ្យសោះ.ដើម្បីអនុវត្តឱ្យបាននូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនិងកុំឱ្យមាន បទល្មើសល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកលើកដែក.តទៅទៀត.!៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version