យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន ទួរគី Anadolu បានឲ្យដឹងថា សាកសពជនជាតិប៉ាឡេស្ទីន រាប់សិបនាក់..!។
ដែលត្រូវបានសម្លាប់ ដោយកងទ័ពអ៊ីស្រាអែល និងត្រូវឃុំខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការជើងគោក របស់អ៊ីស្រាអែល។
បានបញ្ជូនមកដល់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។
អ្នកឆ្លើយឆ្លងព័ត៌មាន Anadolu បានរាយការណ៍ថា ក្រសួងសុខាភិបាលនៅហ្គាហ្សាបានទទួលសាកសពតាមរយៈច្រកព្រំដែន Kerem Shalom នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
លោក Marwan Al-Hams នាយកមន្ទីរពេទ្យ Mohammed Yousef El-Najar ក្នុងទីក្រុង Rafah បានប្រាប់ឲ្យដឹងថា អង្គការសហប្រជាជាតិបានជូនដំណឹងយើងជាមុនអំពីការមកដល់នៃអ្នកទុក្ករបុគ្គលមួយចំនួនទៅកាន់តំបន់ Gaza Strip ដែលត្រូវបានគេប៉ាន់ស្មានថាមានសាកសពប្រហែល 80 នាក់។
ខណៈដែលសាកសពបានមកដល់ក្នុងកុងតឺន័រមួយ ខ្លះនៅទាំងមូល ចំណែកខ្លះទៀតបែកខ្ទេច ហើយខ្លះទៀតបានរលួយអស់។
លោក Al-Hams បានកត់សម្គាល់ថា សាកសពនឹង ត្រូវផ្ទេរទៅកាន់ទីបញ្ចុះសពសម្រាប់ការបញ្ចុះ ហើយឧក្រិដ្ឋកម្មនឹងត្រូវបានចងក្រងជាឯកសារ តាមរយៈក្រសួងសុខាភិបាល និងយុត្តិធម៌។
គួររំលឹកថា ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីនៅលើទឹកដីឆ្នេរសមុទ្រ ហើយចាប់តាំងពីពេលនោះមកបានសម្លាប់មនុស្សយ៉ាងហោចណាស់ 20,915 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
ការវាយលុកនេះ បានធ្វើឱ្យតំបន់ហ្គាហ្សាស្ថិតក្នុងការបំផ្លិចបំផ្លាញ ដោយ 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ ។
ហើយអ្នកស្រុកជិត 2 លាននាក់ត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
ទីក្រុង Tel Aviv បានប្តេជ្ញាថានឹងកម្ទេចក្រុម Hamas និងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហារខែតុលា។
ចំណាប់ខ្មាំងខ្លះត្រូវបានបញ្ជូនមកវិញបន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្នក្នុងខែវិច្ឆិកា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន៕