ប្រធានាធិបតីចិន ថ្លែងថាទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងឡើងនិងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត!

(ភ្នំពេញ)៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧និង១៨ ខែមេសា បន្ទាប់ពីបញ្ចប់ទស្សន កិច្ចនៅប្រទេសវៀតណាមនិងម៉ាឡេស៊ី..!។

ក្នុងឱកាសអញ្ជើញមកដល់កម្ពុជាឯកឧត្តមប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារដូចថា តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជា ខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។

ការមកដល់របស់ខ្ញុំ គឺស្របពេលដែល កម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះហើយ តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ខ្ញុំសូមជូនពរ ជ័យឆ្នាំថ្មីដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលប្រៀបដូចជាបងប្អូន។

កម្ពុជា មានអរិយធម៌គួរឱ្យគោរពយូរអង្វែង មកហើយ។ ប្រជាជនកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសប់ និងឧស្សាហ៍ ព្យាយាម បានកសាងអរិយធម៌ដ៏រុងរឿងអស្ចារ្យនេះ ហើយបានបង្កើតការចូលរួមចំណែកដ៏សំខាន់ ក្នុងវឌ្ឍនភាពរបស់ មនុស្សជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអនុវត្តយ៉ាងក្លៀវក្លានូវយុទ្ធសាស្រ្តបញ្ចកោណ កម្ពុជាបានមើល ឃើញ កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅ។

ខ្ញុំមានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោម កិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់ រាជរដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រជាជនកម្ពុជា នឹងសម្រេចបានសមិទ្ធផលកាន់តែល្អអស្ចារ្យថែមទៀត នៅក្នុងដំណើរអភិវឌ្ឍន៍ជាតិ ។

ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។

ចិននិងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការកសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ច សហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍនិងវិបុលភាព ហើយធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសមភាពនិងយុត្តមធ៌ នៅក្នុងកិច្ចការ អន្តរជាតិ។

ពួកយើងបានបម្រើជាគំរូដ៏ប្រសើរបំផុតមួយ ក្នុងការកសាងទំនាក់ទំនងប្រភេទថ្មី និងក្នុងការចូលរួមចំណែក កសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ។

កម្ពុជាគឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូតជិតខាតរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥត ងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយ ស្ថានភាពជាតិរបស់កម្ពុជា។

ខ្ញុំទន្ទឹងរង់ចាំការចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហា ក្សត្រី នរោត្តម មុនីនាថ សីហនុ រួមទាំងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីរឹតបន្តឹងចំណងមិត្តភាពរបស់យើង ហើយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ យើងនឹងបន្ត ពូនជ្រំកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ ហើយសហការគ្នាដើម្បីធ្វើឱ្យ ភាពជឿទុកចិត្តផ្នែកនយោបាយ កាន់តែខ្ពស់ មួយ កម្រិតទៀត និងជំរុញកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក ដែលមានគុណភាពខ្ពស់ ព្រមទាំងធានានូវសន្តិខុសកាន់តែរឹងមាំ។

មិនតែប៉ុណ្ណោះ អនុវត្តកម្មវិធីផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ឱ្យកាន់តែញឹកញាប់ និង ពង្រឹងការសម្របសម្រួល យុទ្ធ សាស្រ្ត ដែលមានស្តង់ដាខ្ពស់ ហើយនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាជនយើង និងចូលរួម ចំណែក ផ្តល់ ថាមពល វិជ្ជមានបន្ថែមទៀត ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version