Update៖ ករណីលោក ទេស សម្បត្តិ កីឡាបាល់ទាត់ ជិៈម៉ូតូធ្លាក់ទឹកប្រឡាយជម្រៅ៤ម៉ែត្រ ស្លាប់១យប់ហើយទើបគេដឹង!

(ភ្នំពេញ)៖ អតីតកីឡាករបាល់ទាត់ ជម្រេីសជាតិ លោក.ទេស សម្បត្តិ បានជិៈម៉ូតូជ្រុលធ្លាក់ចូលប្រឡាយទឹក ស្លាប់រយៈពេល១យប់ ព្រឹកឡើងទើបភ្ញាក់ផ្អើល.!។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ក្នុងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចប្រឡាយទឹក នៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

សពជនរងគ្រោះឈ្មោះ ទេស សម្បត្តិ អាយុ២៨ឆ្នាំ.ស្នាក់នៅបុរីទីលាង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥.ជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកADV ពាក់ផ្លាកលេខ ភ្នំពេញ1KY-4937 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយយប់ងងិតផងនោះ ។
ក៏ជ្រុលចង្កូតរអិលធ្លាក់ចូល ទឹកប្រឡាយរបស់ក្រសួងធនធានទឹកត្រង់ចំណុចខាងលើ ដែលមានជម្រៅប្រហែល៤ម៉ែត្រ បាត់មួយយប់។
លុះព្រឹកឡើងសមត្ថកិច្ចមូលដ្ឋានសហការជាមួយក្រុមគ្រួសាររកសាកសព និងម៉ូតូរបស់ជនរងគ្រោះនៅក្នុងប្រឡាយទឹក ហើយបានស្រង់យកមកលើគោក ។
ធ្វើការពិនិត្យសព និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version