Update៖ បទឈប់បាញ់ នៅមីយ៉ាន់ម៉ា បានផុតកំណត់ ត្រឹមថ្ងៃទី១ខែឧសភានេះ!

របបយោធាមីយ៉ាន់ម៉ា បានទុកឱ្យបទឈប់បាញ់ ដែលប្រកាសឡើង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែមុន ផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍ ទី១ខែឧសភាឆ្នាំ២០២៥។

ប្រភពពីសារព័ត៌មាន AFP។

បទឈប់បាញ់ ដែលក្រុមអ្នកឃ្លាំមើលនិយាយថា មានការបំពានជាញឹកញាប់ដោយការវាយប្រហារតាមអាកាស ត្រូវបានដាក់ចេញនៅថ្ងៃទី២ ខែមេសា ហើយបានផុតកំណត់ត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ។

ក្រុមការងារព័ត៌មាននៃរបបយោធាមិនបានប្រកាសពីការពន្យារពេលណាមួយឡើយ។
នៅថ្ងៃដដែលនោះ អ្នកនាំពាក្យរបបយោធា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version