Update៖ ករណីព្រួតគ្នាប្រើហិង្សាលើស្ដ្រីម្នាក់ ដោយចោទថា យកប្ដីគេ សមត្ថកិច្ចឃាត់ខ្លួនប្រពន្ធដើមនិងបក្ខពួក!

(ភ្នំពេញ)៖ ករណីហិង្សាបង្កដោយបក្ខពួក១ក្រុម បើករថយន្តបំបុករថយន្តស្ដ្រីម្នាក់ និងព្រួតគ្នាវាយទៅលើរូបនាង និងចោទថា ស្ដ្រីរងគ្រោះយកប្ដីខ្លួន បណ្ដាលឱ្យល្បីពេញបណ្ដាញសង្គម!។
-ក្រោយកើតហេតុ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តី០២នាក់ ក្នុងនោះរួមមានប្រពន្ធដើមនិងបក្ខពួក។
គួរំលឹកថា ករណីហិង្សានេះបានកើតឡើង នៅផ្លូវ២៦៥ ក្បែរផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះ ជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួស ជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។

ជនសង្ស័យ:១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កងរាជធានីភ្នំពេញ(ឃាត់ខ្លួន)។

-រីឯជនរងគ្រោះឈ្មោះ ចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈខូចខាត៖ រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង(ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស(គេចខ្លួនបាត់) ជិៈរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។

កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version