Update៖ សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី លោកពូទីនថា នឹងមិនអាចឈានដល់ការប្រើអាវុធនុយក្លេអ៊ែរនោះទេ!

កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នឹងមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះឡើយ។

ប្រភពពីព័ត៌មាន Reuters។

ឆ្លើយតបចំពោះសំណួរពីអ្នករាយការណ៍ព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ីម្នាក់ ស្តីពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែនលើរុស្ស៊ីលោក ពូទីន បាននិយាយដូច្នេះថាមកទល់ពេលនេះ មិនមានការលេចឡើងនូវភាពចាំបាច់ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ ហើយខ្ញុំសង្ឃឹមថា តទៅមុខក៏នឹងបន្តគ្មានដដែល។ លោកប្រធានាធិបតីរុស្ស៊ីបានអះអាងថាយើងមានកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីបញ្ចប់នូវអ្វីដែលចាប់ផ្តើមកាលពីឆ្នាំ២០២២ ជាមួយលទ្ធផលដែលរុស្ស៊ីចង់បាន។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន ក្នុងសកម្មភាពដែលវិមានក្រឹមឡាំង ហៅថាប្រតិបត្តិការយោធាពិសេស។ ទោះបីកងទ័ពរុស្ស៊ីត្រូវបានទប់ស្កាត់មិនឱ្យចូលដល់រដ្ឋធានីកៀវក៏ដោយសព្វថ្ងៃនេះកងកម្លាំងរបស់រុស្ស៊ីកំពុងកាន់កាប់ប្រហែល២០ភាគរយ នៃទឹកដីទាំងអស់របស់អ៊ុយក្រែន ភាគច្រើននៅភាគខាងត្បូងនិងខាងលិច។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ពូទីន បានបង្ហាញឆន្ទៈដើម្បីចរចាស្វែងរកសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version