ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារជនស៊ីវិល នៅតំបន់Gaza..!។
-លោក Lloyd Austin បានគូសបញ្ជាក់បែបនេះ ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។
លោក Austin និង Yoav Gallant បានពិភាក្សាអំពីយុទ្ធនាការយោធា របស់អ៊ីស្រាអែលនៅហ្គាហ្សា និងការពន្លឿនជំនួយមនុស្សធម៌ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ។
ជាមួយគ្នានោះ លេខាធិការ Austin និងរដ្ឋមន្ត្រី Gallant ក៏បានពិភាក្សាអំពីការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ រួមទាំងសកម្មភាពអស្ថិរភាពរបស់ Hizballah នៅភាគខាងត្បូងប្រទេសលីបង់ ការវាយប្រហាររបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ប្រឆាំង នឹងកងកម្លាំងសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី និងការវាយលុករបស់ Houthi ប្រឆាំងនឹងពាណិជ្ជកម្មអន្តរជាតិនៅសមុទ្រក្រហមផងដែរ។
គួរជម្រាបថា អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា ។
ដោយបានបន្សល់ទុកវាឱ្យនៅខ្ទេចខ្ទី ដោយផ្ទះពាក់កណ្តាលនៃទឹកដីឆ្នេរសមុទ្រត្រូវខូចខាត ឬបំផ្លាញ ។
ហើយអ្នកស្រុកជិត 2 លាននាក់ត្រូវផ្លាស់ទីលំនៅក្នុងរង្វង់ដែលមានប្រជាជនច្រើនកុះករចំពេលមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងទឹកស្អាត។
ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 21,320 នាក់ត្រូវបានសម្លាប់ និង 55,603 នាក់បានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាល ។
ខណៈដែលជនជាតិអ៊ីស្រាអែលជិត 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស៕