(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩.១២.២០២៣។
បានទុកពេលឲ្យលោក សាន្ត ប៊ុនធឿន ៤៨ម៉ោង ដើម្បីសូមទោសជាសាធារណ: នូវរាល់ពាក្យមិនសមរម្យ ប្រមាថមកមន្រ្តីពន្ធនាគារ តាមបណ្តាញសង្គម កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន្ត ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ ។
បានធ្វើការអត្ថាធិប្បាយក្នុង អាការស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ។
ដល់ប្រធានពន្ធនាគារ និង មន្ត្រី ពន្ធនាគារដោយបានប្រើពាក្យថា”អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ីវាទាល់តែអ្នកឯង ដេក ជាមួយអាឆ្មាំគុក”។
ក្នុងនាមមន្ត្រីពន្ធនាគារគ្រប់រូបទូទាំងប្រទេសរួមទាំងមន្ត្រីដែលបានចូលនិវត្តន៍ហើយក្តី អគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ទុកការធ្វើសកម្មភាពផ្សព្វផ្សាយគ្មានមូលដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈ មកលើមន្ត្រីរាជការរបស់ឈ្មោះ សាន្ត ប៊ុនធឿន មិនគ្រាន់តែជាទង្វើអសីលធម៌ លាបពណ៌ញុះញង់ ឱ្យមហាជន រើសអើង ស្អប់ខ្ពើម មកលើមន្ត្រីពន្ធនាគារប៉ុណ្ណោះទេ តែវាជាសកម្មភាពល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីមានអំពើខុសឆ្គងណាមួយប្រព្រឹត្តដោយមន្ត្រី ពន្ធនាគារ ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌសិទ្ធិមនុស្ស និងសីលធម៌សង្គម អគ្គនាយកដ្ឋានពន្ធនាគារតែងលើកទឹក ចិត្តជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងមកស្ថាប័នតុលាការ ក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចដទៃទៀតមិនមែន ធ្វើការបកស្រាយដោយពាក្យសម្ដីគ្មានសីលធម៌ គ្មានការទទួលខុសត្រូវដូចបុគ្គល សាន្ត ប៊ុនធឿននេះឡើយ។
អគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន្ត ប៊ុនធឿន ចេញមុខធ្វើការ សុំទោសជាសាធារណៈជាបន្ទាន់។
ក្នុងករណីឈ្មោះ សាន្ត ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើ រយៈពេល ៤៨ ម៉ោងបន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារត្រូវម្តងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់។
យ៉ាងណាក្ដី បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសទុកឱសានវាទបែបនេះ នៅព្រឹកទី៣០.១២.២០២៣ លោក សាន្ត ប៊ុនធឿន បានចេញលិខិតសូមទោសអគ្គនាយកដ្ឋានពន្ធនាគារ៕