ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស១០នាក់បានរងរបួសកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ក្នុងការផ្ទុះនៅឯការដ្ឋានសំណង់ក្នុងទីក្រុងតូក្យូរដ្ឋធានីរបស់ប្រទេសជប៉ុន។
ប្រភពពីសារព័ត៌មានReuters។
យោងតាមសារព័ត៌មាន Kyodo News ការផ្ទុះនេះបានកើតឡើងនៅពេលដែលរថយន្តថែទាំមួយបានឆេះបន្ទាប់ពីមានការសង្ស័យថាមានការលេចធ្លាយឧស្ម័នចេញពីបំពង់ដែលខូចកំឡុងពេលធ្វើការសំណង់។
សេវាសង្គ្រោះបន្ទាន់ត្រូវបានជូនដំណឹងនៅជុំវិញម៉ោង 9.35 ព្រឹកម៉ោងក្នុងស្រុក (0035GMT) បន្ទាប់ពីសាក្សីបានរាយការណ៍ថាបានឮការផ្ទុះមួយ។
ការបំផ្ទុះនេះបានបំផ្លាញបង្អួច និងទ្វារខូចខាតនៃអគារនៅក្បែរនោះ ដោយមានផ្សែងហុយពេញតំបន់នោះ។
គួរជម្រាបថា អ្នករងរបួស ភាគច្រើនជាកម្មករសំណង់ និងជនស៊ីវិលនៅក្បែរនោះ ទទួលរងរបួសស្រាល ខណៈខ្លះក៏រាយការណ៍ថាឈឺបំពង់កដោយសារស្រូបផ្សែង៕