Update៖ លោកត្រាំ អះអាងថាតំណាងប្រទេសប៉ាគីស្ថាន នឹងមកកាន់អាមេរិកដេីម្បីចរចារឿងពន្ធគយ!

កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា តំណាងប្រទេសប៉ាគីស្ថាននឹងធ្វើដំណើរមកកាន់អាមេរិកសប្តាហ៍ក្រោយ ដេីម្បីចរចារឿងពន្ធគយ។

ប្រភពពីសារព័ត៌មាន Reuters។

ប៉ាគីស្ថានប្រឈមមុខនឹងការយកពន្ធ២៩ភាគរយលើការនាំចេញរបស់ខ្លួនទៅកាន់អាមេរិក ដោយសារតែមានអតិរេកពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារជាមួយអាមេរិក។ លោក ត្រាំ និយាយថា លោកនឹងមិនចាប់អារម្មណ៍ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយប៉ាគីស្ថាន ឬឥណ្ឌាឡេីយ ប្រសិនបើប្រទេសទាំងពីធ្វើសង្រ្គាមទៅវិញទៅមក។
ឥណ្ឌា ក៏ប្រឈមមុខនឹងពន្ធ ២៦ភាគរយលើការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version