ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែឧសភា)បានធ្វើការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។
ប្រភពពីសារព័ត៌មានAANews។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ យន្តហោះអ៊ីស្រាអែលបានកំណត់គោលដៅលើអគារមួយនៅជិតវិហារអ៊ីស្លាម Al-Qaem នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut បន្ទាប់ពីបានចេញការព្រមាន។
ទីភ្នាក់ងារនេះបានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសបន្ថែមចំនួនប្រាំលើក ដែលមួយក្នុងចំនោមនោះមានកម្រិតខ្លាំង ដោយមានផ្សែងហុយឡើង ទីភ្នាក់ងារនេះបានបន្ថែមថា ទោះបីជាទីតាំងគោលដៅមិនត្រូវបានបញ្ជាក់ក៏ដោយ។
ក្រោយមកកងទ័ពអ៊ីស្រាអែលបានចេញ ការព្រមានថ្មីដល់ប្រជាជននៅតំបន់Nabatieh ភាគខាងត្បូងប្រទេសលីបង់ឲ្យជម្លៀសចេញពីតំបន់មុនការវាយប្រហារតាមអាកាស។
សេចក្តីថ្លែងការណ៍មួយ បានណែនាំអ្នកស្រុកឱ្យនៅចម្ងាយយ៉ាងតិច 500 ម៉ែត្រ(1,640 ហ្វីត)ពីអគារជាច្រើននៅក្នុងភូមិ Ain Qana ។វាបានរួមបញ្ចូលផែនទីនៃអគារគោលដៅ និងបាននិយាយថា វានឹងធ្វើសកម្មភាពប្រឆាំងនឹងអ្វីដែលវាហៅថាទ្រព្យសម្បត្តិរបស់ Hezbollah នៅក្នុងតំបន់។
មុននេះ កងទ័ពបានបញ្ជាឱ្យអ្នកស្រុកនៅសង្កាត់ Hadath, Haret Hreik និងសង្កាត់ Borj al-Barajneh នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ឱ្យចាកចេញពីតំបន់មុនការវាយប្រហារតាមអាកាស។
គួរជម្រាបថា ការវាយប្រហារចុងក្រោយនេះ គឺជាការវាយប្រហារលើកទីបួនរបស់អ៊ីស្រាអែលទៅលើតំបន់នេះ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2024។
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារជារៀងរាល់ថ្ងៃនៅភាគខាងត្បូងប្រទេសលីបង់ ដោយអះអាងថា សំដៅទៅលើសកម្មភាពរបស់ក្រុមហេសបូឡា បើទោះបីជាមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងលីបង់ ដែលបានឈានដល់កាលពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ។ បទឈប់បាញ់បានបញ្ចប់រយៈពេលជាច្រើនខែនៃសង្រ្គាមឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានកើនឡើងទៅជាជម្លោះទ្រង់ទ្រាយធំនៅក្នុងខែកញ្ញា។
អាជ្ញាធរលីបង់បានរាយការណ៍អំពីការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែលជិត 3,000 រួមទាំងការស្លាប់មនុស្សយ៉ាងហោចណាស់ 208 នាក់ និងរបួសជាង 500 នាក់ចាប់តាំងពីកិច្ចព្រមព្រៀងនេះ។
ទោះជាយ៉ាងណា នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីស្រាអែលត្រូវបានគេសន្មត់ថានឹងដកខ្លួនចេញទាំងស្រុងពីភាគខាងត្បូងលីបង់នៅថ្ងៃទី 26 ខែមករា ប៉ុន្តែថ្ងៃផុតកំណត់ត្រូវបានពន្យារពេលដល់ថ្ងៃទី 18 ខែកុម្ភៈ បន្ទាប់ពីទីក្រុង Tel Aviv បានបដិសេធមិនធ្វើតាម។ អ៊ីស្រាអែលនៅតែរក្ស វត្តមាន យោធានៅប៉ុស្តិ៍ព្រំដែនចំនួនប្រាំ៕