សម្តេចធិបតី ថ្លែងថាអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិប៉ុន្តែពេលដែលប្រទេសប្រឈមនឹងការគំរាមកំហែងបែរជាស្ម័គ្រចិត្តផ្សព្វផ្សាយព័ត៌មានឲ្យគេ!

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាមានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយមួយចំនួនរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង ជាពិសេសទឹកចិត្តកងទ័ពយើង)។

តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងល់ មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?
សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version