Update៖ លោកត្រាំនិងលោកពូទីន នឹងព្យាយាមសម្រួលបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល-អ៊ីរ៉ង់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)បានឱ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាស្តីពីកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នាថាសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះគួរតែបញ្ចប់។
ប្រភពពីសារព័ត៌មានXinhua នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា លោក ពូទីនមានអារម្មណ៍ដូចខ្ញុំដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់ដោយបន្ថែមថា លោក ពូទីន ស្គាល់អ៊ីរ៉ង់ ច្បាស់ណាស់។
ប្រធានាធិបតីអាមេរិករូបនេះបានបន្តថា លោកក៏បានពន្យល់ប្រធានាធិបតីរុស្ស៊ីផងដែរថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន «ក៏គួរតែបញ្ចប់ដែរ» ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរសព្ទ័ ដែលមានរយៈពេលមួយម៉ោងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version